នៅមុននេះបន្តិច សម្តេចតេជោ ហ៊ុន សែន និង លោកនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ឋ ចាន់អូឆា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួនដូចជា ១)ពិធីចុះហត្ថលេលខារវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន និង ឯកឧត្តម ដន ប្រាមុតវិណៃ រដ្ឋមន្រ្តីការបរទេសថៃ លើសេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រីចំរុះលើក ទី៣ រវាងប្រទេសទាំងពីរ។

២)ពិធីចុះហត្ថលេលខារវាងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ឯ.ឧ អូន ព័ន្ធមុនី្នរ័ត្ន និង រដ្ឋមន្រ្តីការបរទេសថៃ ឯកឧត្តម ដន ប្រាមុត វិណៃ ពីស្តីពីការជៀសវាងការយកពន្ធត្រួតគ្នា និងការកិប កេងបន្លំពន្ធពាក់ព័ន្ធប្រាក់ចំណូល។ បន្ទាប់មកនាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ បានអញ្ជើញធ្វើសន្និសីទកាសែតរួមគ្នាស្តីពីលទ្ឋផលនៃកិច្ច ប្រជុំគណៈរដ្ឋមន្រ្តីចម្រុះកាលពីព្រឹកមិញនេះ។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានសប្រសាសន៍ថា:- កិច្ចប្រជុះពិភាក្សារវាងកម្ពុជាថៃគឺបានធ្វើឡើងផ្អែកការយោគយល់ និងឯកភាពគ្នាដែលបានក្លាយជា ផែនទីចង្អុលបង្ហាញផ្លូវសម្រាប់ប្រទេសទាំងពីរក្នុងការប្តេជ្ញាចិត្តដើម្បីពង្រីកទំហំពាណិជ្ជកម្មអោយធំ និង តភ្ជាប់បណ្តាញផ្លូវទឹក ផ្លូវគោក និងផ្លូវដែករវាងប្រទេសទាំងពីរ ដែលទន្ទឹមនឹងនោះ ភាគីថៃយល់ព្រម ទទួលទិញផលិតផលកសិកម្មពីកម្ពុជាក្នុងពេលដែលស្ថានភាពទីផ្សារកសិផលកម្ពុជាជួបការលំបាក។ ប្រទេសទាំងពីរយល់ព្រមបើកច្រកព្រំដែនកម្ពុជាថៃថែមទៀតដើម្បីសម្រួលដល់ប្រជាជនអោយកាន់តែងាយស្រួលក្នុងការចេញចូល និងប្រកបមុខរបរតាមព្រំដែន។ កម្ពុជា-ថៃ បានឯកភាពក្នុងការ ទប់ស្កាត់ ការជួញគ្រឿងញៀន និងការជួញដូរមនុស្ស និងរៀបចំចំមណ្ឌលកែប្រែសស្តារនីតិសម្បទារនៅក្នុងខេត្ត ព្រះសីហនុថែមទៀតផង។ ជាមួយគ្នានេះដែរ ភាគីទាំងពីរបានឯកភាពគ្នាជួយពលករខ្មែរ ដែលកំពុងធ្វើ ការនៅប្រទេសថៃ អោយមានសិទ្ឋិស្របច្បាប់ត្រឹមត្រូវ នឹង រៀបចំតំបន់តាមព្រំដែនកម្ពុជាថៃជាតំបន់ស គ្មានការជួញដូរគ្រឿងញៀន។ ទន្ទឹមនឹងនោះដែរ គឺភាគីទាំងពីរបានយល់ព្រមសហប្រតិបត្តិការជួយប្រជា ពលរដ្ឋរស់នៅតាមព្រំដែនដែលជួបប្រទះគ្រោះធម្មជាតិដូចជាអគ្គីភ័យ និងទឹកជំនន់ជាដើមអោយបាន ទទួលនូវការសង្គ្រោះពិសេសទាន់ពេលវេលា។ លោកនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ឋ ចាន់អូឆា បានមានប្រសាសន៍គាំទ្រ និងបញ្ជាក់បន្ថែមផងដែរថា ប្រទេសថៃនឹងសហការខិតខំជួយមើលថែទាំជំរុញការនាំចេញទំនិញកសិផលកម្ពុជានៅតាមតំបន់ព្រំដែន និងការជួញដូរទូទៅរវាងថៃកម្ពុជា។ ទន្ទឹមនឹងនោះ ប្រទេសថៃនឹងខិតខំជំរុញអោយការបើកច្រកព្រំដែន អោយបានឆាប់រហ័ស និងសហការជួយរៀបចំពលកដែលកំពុងធ្វើការតាមទូកក្នុងសមុទ្រ អោយបានស្រប ច្បាប់ត្រឹមត្រូវ។ ប្រទេសថៃនឹងពន្លឿនក្នុងការបង្កើតមជ្ឈមណ្ឌលស្តារនីតិសម្បទារនៅខេត្តព្រះសីហនុ។ ចំពោះទិសដៅនៃការធ្វើពាណិជ្ជកម្មរួមគ្នា ប្រទេសថៃនឹងជំរុញទំហំពាណិជ្ជកម្មអោយកើនឡើងប្រមាណ ១៥,០០០លានដុល្លារនៅក្នងឆ្នាំបន្ទាប់ខាងមុខនេះ ដើម្បីអោយទាន់ច្បាប់គយថៃដែលនឹងប្រកាស ចេញជាផ្លូវការឆាប់ខាងមុខនេះដែលបង្កលក្ខណៈងាយស្រួលដល់ពាណិជ្ជករកម្ពុជាក្នុងការបញ្ជូនទំនិញទៅកាន់ប្រទេសទី៣ផងដែរ។ ចំពោះការតភ្ជាប់ផ្លូវដែកជាប្រវត្តិសាស្រ្តនៅក្នុងតំបន់អនុភូមិភាគតាមតំបន់ទន្លេមេគង្គ គឺភាគីថៃនឹងជំរុញ កិច្ចការនេះអោយបានលឿន។ ភាគីថៃនឹងសហការលើកកម្ពស់អភិវឌ្ឍន៍ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមព្រំដែនអោយបានល្អប្រសើរ។ យើងប្តេជ្ញាថានឹងដឹកនាំប្រទេសយើងទៅមុខប្រកបដោយចីរភាពគ្រប់ ជ្រុងជ្រោយដូចជាពេលនេះ ថៃបូក១ ឬកម្ពុជាបូក១ ដើម្បីឆ្ពោះទៅកាន់ប្រទេសផ្សេងៗទៀតអោយមាន ចំនួនចូលរួមកាន់តែឡើងច្រើន។ លោកនាយករដ្ឋមន្រ្តថៃ បានអរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់កិច្ចសហការល្អ និងអរគុណ ក្រុមការងារដែលបានសហការធ្វើកិច្ចការរួមគ្នា ដើម្បីប្រទេសជាតិយើងរីកចម្រើនទៅមុខទៀត ដោយ មិនទុកអោយដៃគូណាមួយនៅខាងក្រោយ គឺយើងរីកចម្រើនទាំងអស់គ្នា។ បន្ទាប់មក សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត បានរៀបចំពិសារអាហារថ្ងៃត្រង់ជូនលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ឋ ចាន់អូឆា និងលោកជំទាវ នៅវិមានសន្តិភាពប្រកបដោយបរិយាកាសស្និទ្ឋស្នាល និងរីករាយក្រៃលែង៕

 

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា