នៅពេលបន្តិចទៀតនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីនៃព្រះរាជាណាចកក្រម្ពុជា នឹងដឹកនាំគណប្រតិភូជាន់ខ្ពស់អញ្ជើញធ្វើដំណើរចាកចេញពីទីក្រុងណាននីន ខេត្តក្វាងស៊ីប្រទេសចិនវិលត្រឡប់មកកាន់មាតុប្រទេសវិញ បន្ទាប់ពីបានចូលរួមនៅក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ានលើកទី១៤។

តាមរយៈពិព័រណ៍នេះ ផលិតផលកម្ពុជាជាច្រើន ជាពិសេសផលិតផលកសិកម្មបាននឹងកំពុងហូរចូលមកកាន់ប្រទេសចិន ដែលបានពង្រីកទីផ្សារ និងពង្រឹងទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែមានទំហំធំឡើងជារៀងរាល់ឆ្នាំ។ ទន្ទឹមនឹងនេះដែរ ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងខេត្តក្វាងស៊ី ក៏កាន់តែជិតស្និទ្ឋ ហើយជាពិសេស ទំនាក់ទំនងនិងសហប្រតិបត្តិការជាដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងចិន-កម្ពុជា ក៏កាន់តែឈានទៅកាន់កម្រិតខ្ពស់ជាបន្តបន្ទាប់។ មិត្តចិនគឺជាខ្នងបង្អែកដ៏រឹងមាំដែលបន្តជួយកម្ពុជាគ្រប់កាលៈទេសៈដែលគ្មានបរទេសណាមកបំបែកបំបាក់បានឡើយ។ តាមម៉ោងពេលហោះហើរនៃយន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជាគឺនឹងទៅដល់ទីក្រុងភ្នំពេញក្នុងកំឡុងពេលជាង២ម៉ោង។ សូមជូនពរបងប្អូនជនរួមជាតិបានសប្បាយរីករាយនៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌទាំងអស់គ្នា ហើយសូមបើកបរមានសុវត្ថិភាពគ្រប់ទីកន្លែង៕

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា