ខេត្តក្រចេះ​មាន​ទីតាំង​នៅ​ខាងកើត​ទន្លេមេគង្គ ដែល​ទាក់ទាញ​ភ្ញៀវទេសចរ​មួយ​ចំនួន​ដែល​ភាគ​ច្រើន​ទៅ​ទស្សនា​អន្លង់ផ្សោត​ដែល​នៅ​សេសសល់​​លើ​ពិភពលោក។ ភូមិ​ដែល​គួរ​ទៅ​ទស្សនា​គឺ​ភូមិកាំពី​ដែល​មាន​ចម្ងាយ​ប្រហែល​១៥គីឡូម៉ែត្រ​ពី​ទីរួមខេត្ត។

កណ្ដាល​ជា​ខេត្ត​នៅ​កណ្ដាល​ប្រទេស​កម្ពុជា​ដែល​ព័ទ្ធ​ជុំវិញ​ទីក្រុង​ភ្នំពេញ។ ទីក្រុង​របស់​ខេត្ត​នេះ​គឺ​តាខ្មៅ ខេត្ត​នេះ​ក៏​មាន​ស្រុក​ឧត្ដុង្គ​ដែល​ជា​អតីត​រាជធានី​របស់​ប្រទេស​នៅ​ចន្លោះ​ឆ្នាំ​១៦១៨ និង​ឆ្នាំ១៨៦៦។ មាន​ព្រះមហាក្សត្រ​មួយ​ចំនួន​គ្រងរាជ្យ​នៅ​រាជធានី​ឧត្តុង្គ។

ខេត្ត​នេះ​មាន​ទីតាំង​នៅ​ចន្លោះខេត្តកណ្ដាល កំពត និង​កំពង់ស្ពឺខេត្តតាកែវ​តែង​តែ​ត្រូវ​បាន​មើល​រំលង​ពី​ទេសចរ​បរទេស ប៉ុន្តែ​ទទួល​ចំណាត់​ថ្នាក់​ខ្ពស់​ពី​ប្រជាជន​ក្នុង​ប្រទេស​ដែល​ធ្វើ​ដំណើរ​ទៅ​ខេត្ត​នេះ​ដើម្បី​ទស្សនា​ប្រាសាទ​​និង​កន្លែង​ទេសចរណ៍​ធម្មជាតិ​ជា​ច្រើន។

កំពង់ចាម​ជា​ខេត្ត​ធំ​ទីបី​របស់​ប្រទេស​កម្ពុជា។ កំពង់ចាម​ជា​ខេត្ត​មួយ​ក្នុង​ចំណោម​ខេត្ត​ដែល​មាន​ចំនួន​​ប្រជាជន​ច្រើន​ជាង​គេ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ក៏​ប្រហែល​ជា​ខេត្ត​ដែល​មាន​ដី​ដែល​មាន​ជីជាតិ​ច្រើន​ជាង​គេ​ផង​ដែរ។

កំពង់ឆ្នាំង​ជា​ខេត្ត​ដែល​គេ​ស្គាល់​ច្បាស់​តាម​រយៈ​ការ​ធ្វើ​ឆ្នាំងដី​ដ៏​វិចិត្រ។ ប្រជាជន​ក្នុង​ខេត្ត​នេះ​ចូលចិត្ត​ធ្វើ​ឆ្នាំង ថូ និង​ប្រភេទ​របស់​របរ​ធ្វើ​ពី​សេរ៉ាមិក​ផ្សេង​ទៀត​អំឡុង​ពេល​ក្រោយ​​ការច្រូត​កាត់​រួច។

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា