ខ្ញុំសូមកោតសរសើរដល់បណ្តារោងចក្រដែលបានទទួលយកសំណូមពររបស់ខ្ញុំកន្លងមក ជាពិសេសគឺផ្តល់ពេលវេលា ១៥ នាទីអោយកូនក្មួយកម្មការនីមានផ្ទៃពោះបានចេញពីធ្វើការមុនម៉ោង។

នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជួបសំណេះសំណាលជាមួយតំណាងកម្មករ និយោជិតជាង៤០០០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។

នៅពេលនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កំពុងអញ្ជើញចូលរួម បន្តសម័យប្រជុំសភាលើកទី៩ និតិកាលទី៥ លើករបៀបវារៈមួយចំនួនដូចខាងក្រោម៖ ១) ការបោះឆ្នោតជ្រើសតាំងសមាជិកបន្ថែមចំនួន០២រូប សម្រាប់គណៈកម្មាធិការនានានៃរដ្ឋសភា។

នៅព្រឹកថ្ងៃទី ១៦ វិច្ឆកា នេះ បន្ទាប់ពីបានសំណេះសំណាលសួរសុខទុ្ខបងប្អូនកម្មករ កម្មការនីនៅតំបន់រោងចក្រ7NG ក្នុងខេត្តកណ្តាលរួចហើយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញសួរសុខទុក្ខ និងផ្តល់ថវិកាដោយផ្ទាល់ដល់ស្ត្រីកម្មការនីមានផ្ទៃពោះ ចំនួន៧៦៨នាក់។

នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសួរសុខទុក្ខកូនក្មួយកម្មករកម្មការនីជាង១៨,០៩១នាក់ នៅតំបន់រោងចក្រ7NG ស្ថិតនៅក្នុងខេត្តកណ្តាល។

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា